ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន បានកើនដល់ 35,034នាក់ហើយ។
ក្រសួងបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សយ៉ាងហោចណាស់ 78,755 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយលុក។
សេចក្តីថ្លែងការណ៍បាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 63 នាក់ និងរបួស 114 នាក់ផ្សេងទៀតក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែលបានធ្វើការវាយលុកយ៉ាងព្រៃផ្សៃលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។
ទីក្រុង Tel Aviv ក៏បានដាក់ការបិទផ្លូវនៅតំបន់ Gaza Strip ដែលធ្វើឱ្យប្រជាជនខ្លួន ជាពិសេសអ្នកស្រុកនៅភាគខាងជើង Gaza ប្រឈមនឹងការអត់ឃ្លាន។
ជាងប្រាំពីរខែនៅក្នុងជម្លោះនេះ តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ សេចក្តីសម្រេចបណ្តោះអាសន្នមួយក្នុងខែមករាបាននិយាយថា វាគឺ “អាចជឿទុកចិត្តបាន” ដែល Tel Aviv កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា ដោយបញ្ជាឱ្យបញ្ឈប់សកម្មភាពបែបនេះ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា។
ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសុក្របានស្នើឱ្យ ICJ បញ្ជាឱ្យអ៊ីស្រាអែលដកខ្លួន ចេញពីទីក្រុង Rafah ភាគខាងត្បូង ។
ដែលជាកន្លែងជនភៀសខ្លួនជាង 1.5 លាននាក់ត្រូវបានជ្រកកោន ជាផ្នែកនៃវិធានការបន្ទាន់បន្ថែមជុំវិញសង្រ្គាម៕