(ភ្នំពេញ)៖ អាជីវករអ្នកលក់ឡានម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយគ្មានសាច់ប្រាក់ជាង៨ម៉ឺនដុល្លារ។
-ការឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី
២២ ខែឧសភា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ ស៉ិន សុភាព អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិ៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ជនសង្ស័យរូបនេះ បានចេញសែកស្អុយចំនួន៨៤,៥០០ដុល្លារ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទូទាត់សង់បំណុលឱ្យជនរងគ្រោះជាដើមបណ្ដឹង។
ប៉ុន្ដែពេលជនរងគ្រោះទៅបើកប្រាក់ស្រាប់តែខាងធនាគារបញ្ជាក់ត្រឡប់មកវិញថា គណនីនោះមិនដំណើរការ។
ជនសង្ស័យបានព្យាយាមគេចវេស ផ្ដាច់ការទំនាក់ទំនងជាមួយជនរងគ្រោះ។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនឈ្មោះ ស៊ិន សុភាព ដើម្បីធ្វើការសួរនាំ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕