(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨ ដល់ទី៣០.០៥.២០២៤ សិក្ខាកាមប្រុសនិងស្រី បានចូលរួមសិក្សានៃការ«សរសេរដំណឹងទាន់ហេតុការណ៍»នៅទីស្តីការក្រសួងព័ត៌មាន។
ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងលោកគ្រូ ដែលមានបទពិសោធជំនាញយកមកធ្វើការបទ បង្ហាញដល់ក្រុមអង្គភាពអ្នកសារព័ត៌មាននឹងសមាគមន៍អ្នកព័ត៌មាន ប្រមាណជិតជាង១០០នាក់ បានមកចូលរួមនៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៤ ដែលជាថ្ងៃបិទបញ្ចប់…!។
ក្នុងឱកាសនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានកម្ពុជាក្នុងសម័យប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម័យទំនើប។
សង្គមកម្ពុជា មានការផ្លាស់ប្តូររបត់ថ្មី ក្រសួងព័ត៌មាន ផ្តួចផ្តើមអញ្ជើញអ្នកសារព័ត៌មាន ។
ដើម្បីមកបណ្តុះបណ្តាលនូវ ជំនាញបន្ថែមក្នុងតួរនាទីភារកិច្ចការធ្វើអត្ថបទ ស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍ អោយទាន់សម័យទំនើប ក្នុងសង្គមឌីជីថល ប្រកបដោយគុណភាព និងមានប្រសិទ្ធិភាព ដែលអ្នកអានអ្នកមើលអាចជឿទុកចិត្ត នូវការផ្សយព័ត៌មានផងដែរ ។
ទន្ទឹមនេះដែរអ្នកសារព័ត៌មាន ក៏ត្រូវយល់ដឹងនឹងស្វែងរកអ្វីដែលថ្មីៗនឹងធ្វើអត្ថបទ នៃការសរសេរដំណឹងព្រឹត្តិការណ៍ ។
ដែលពិតអោយអ្នកអានអ្នកមើល យល់ដឹង ជាចំណេះដឹងប្រកបដោយវិជ្ជាជីវៈ លើអត្ថបទរបស់អ្នកសារព័ត៌មាន លើតម្លៃដោយមានប្រសិទ្ធិភាព។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន គឺជាអំណាចទី៤ ក្នុងការតស៊ូមតិ ដោយការសរសេរ អំពីដំណឹងនឹងព័ត៌មាន ហើយអ្នកសារព័ត៌មាន ក៏គួរតែ ស្វែងយល់ទៅលើកិច្ចការច្បាប់របស់កម្ពុជា និងការសរសេរអត្ថបទ ។
ទោះបីជាអត្ថបទការផ្សាយក្រសួងព័ត៌មាន មិនមានសិទ្ធិត្រួតពិនិត្យក៏ដោយ តែអ្នកសារព័ត៌មាន គួរសរសេរលើអត្ថបទ ណាមួយដែល ស្ថិតនៅក្រោមច្បាប់របស់កម្ពុជា។
ក្នុងនោះដែរ សិក្ខាកាមដែលបញ្ចប់ការសិក្សាលើជំនាញ ស្តីពីការ«សរសេរដំណឹងទាន់ហេតុការណ៍»ក្នុងរយៈពេល៣ថ្ងៃ ត្រូវបានឯកឧត្ដម នេត្រ ភក្ត្រា ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា នឹងបន្ថែមនូវអាវកាក់សុវត្ថិភាពរបស់អង្គការUNesco ដែលមានអក្សរ អ្នកសារព័ត៌មាន press ដើម្បីពាក់ចុះយកព័ត៌មានក្នុងបំពេញភារកិច្ច របស់អ្នកការសែតផងដែរ៕