កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានចាប់ខ្លួន ជនជាតិប៉ាឡេស្ទីនចំនួន20នាក់ ក្នុងទីតាំងនានា នៅទូទាំងតំបន់ West Bank ដែលកាន់កាប់។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មការកិច្ចការអ្នកជាប់ឃុំ និងសង្គមអ្នកទោសប៉ាឡេស្ទីន ។
ការចាប់ខ្លួនថ្មីបាននាំឱ្យចំនួនសរុបនៃជនជាតិប៉ាឡេស្ទីន ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដល់8,975 នាក់។
ការចាប់ខ្លួនភាគច្រើនធ្វើឡើងនៅក្នុងទីក្រុង Jenin, Nablus, Qalqilya, Bethlehem, Hebron និង Jerusalem។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលយុទ្ធនាការ ចាប់ខ្លួនអ៊ីស្រាអែលបានវាយដំ និងរំលោភបំពាន លើប្រជាជនប៉ាឡេស្ទីន និងធ្វើឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ។
ភាពតានតឹង បានកើនឡើងខ្ពស់នៅទូទាំងតំបន់ West Bank ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកយោធាដ៏សាហាវប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ។
បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា។
យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន 519 នាក់ត្រូវបានសម្លាប់ និងជិត 5,000 នាក់ផ្សេងទៀតបានរងរបួស ដោយការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅក្នុងទឹកដីដែលកាន់កាប់ នេះបើយោងតាមក្រសួងសុខាភិបាល។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលនៅក្នុងសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេស Gaza ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួន៕