ក្លឹបបាលទាត់ Fenerbahce របស់ទួរគី Super Lig បានប្រកាសកាលពីថ្ងៃសៅរ៍ថាពួកគេនឹងធ្វើពិធីចុះហត្ថលេខាជាមួយអ្នកចាត់ការដ៏ល្បីលោក Jose Mourinho នៅថ្ងៃអាទិត្យ។
ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា Yellow Canaries កំពុងតែរៀបចំផែនការសម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដើម្បីជំនួសអតីតអ្នកចាត់ការ Ismail Kartal ដែលពួកគេបានចែកផ្លូវគ្នាកាលពីថ្ងៃសុក្រ។
លោក Mourinho វ័យ 61 ឆ្នាំកំពុងជិតចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយក្លឹបទួរគី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកីឡាពិភពលោក។
លោក Mourinho ដែលជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រជាមួយនឹងពានរង្វាន់ចំនួន 27 បានចាកចេញពីតំណែងរបស់គាត់កាលពីខែមករានៅឯក្លឹប AS Roma របស់អ៊ីតាលី Serie A ៕