ជនវាយប្រហារម្នាក់ ដែលបានបាញ់ប្រហារលើមន្រ្តីនគរបាលយាមកាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុង Belgrade ប្រទេសស៊ែរប៊ី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ។
ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ែរប៊ីលោក Ivica Dacic បានចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្មប្រឆាំងប្រទេសស៊ែរប៊ី ។
លោក Dacic និយាយថា មន្រ្តីនគរបាលដែលរងការវាយប្រហារ ត្រូវធ្នូចំក.ហើយនិងបានបាញ់ប្រហារជាច្រើនគ្រាប់លើជនវាយប្រហារ បណ្តាលឲ្យគាត់ស្លាប់ ។
ក្រោយធ្វើដំណើរទៅសួរសុខទុកមន្រ្តីរងរបួស លោក Dacic និយាយថា នេះគឺជាការវាយប្រហារភេរវកម្មលើស៊ែរប៊ី។
លោកបន្តថា មនុស្សជាច្រើននាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ ត្រូវបានចាប់ខ្លួន ។
ក្រសួងការបរទេសអ៊ីស្រាអែល និយាយថា មាននូវការព្យាយាមវាយប្រហាររបស់ភេរវករ នៅក្បែរស្ថានទូតអ៊ីស្រាអែល ស្ថិតក្នុងទីក្រុង Belgrade ៕