ក្រសួងសុខាភិបាលដែលត្រូវឡោមព័ទ្ធ បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ។
បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់សរុបកើនដល់ ៣៨.៩១៩នាក់ និងរបួសសរុបចំនួន៨៩.៦២២នាក់ ដែលជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបន្តថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស៣៧នាក់ និងរបួស៥៤នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ដោយមនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាសប៉ាឡេស្ទីន៕