ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ៖ បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន៦០លានដុល្លារបន្ថែមទៀតដល់ប្រទេសហៃទី…!។
លោកស្រី Linda Thomas-Greenfield បាននិយាយនៅលើ X ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេស Caribbean ថា ជំនួយមនុស្សធម៌ចំនួន$60 លានដុល្លារ រួមនិងរថពាសដែកជាច្រើនទៀត នឹងត្រូវផ្ដល់ឱ្យប្រទេសហៃទី។
លោកស្រីបានបន្ថែមថា ជំនួយនេះមានគោលបំណង ដើម្បីជួយផ្តល់នូវតម្រូវការរបស់ប្រជាជនហៃទី ក្នុងការស្វែងរកអនាគត ប្រកបដោយសុវត្ថិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ។
ប្រជាជនប្រហែល 5.5 លាននាក់នៅក្នុងប្រទេសហៃទី កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ។
ចំពេលមានវិបត្តិមនុស្សធម៌ដ៏ស្មុគស្មាញ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយភាពចលាចលស៊ីវិល ជំងឺ អស្ថិរភាពសេដ្ឋកិច្ច និងអសន្តិសុខ។
ប្រទេសហៃទី បានតស៊ូជាមួយអំពើហិង្សារបស់ក្រុមក្មេងទំនើង និងអស្ថិរភាពនយោបាយអស់ជាច្រើនឆ្នាំ។
ប្រទេសនេះបានមើលឃើញការកើនឡើងនៃអំពើហិង្សាបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីបីឆ្នាំមុន។
ក្រុមប្រដាប់អាវុធជាគូប្រជែង បានកាន់កាប់រដ្ឋធានី Port-au-Prince កាលពីដើមឆ្នាំនេះ ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រី Ariel Henry លាលែងពីតំណែង។
ក្រុមក្មេងទំនើងប្រដាប់អាវុធត្រូវបានគេនិយាយថាគ្រប់គ្រងប្រហែល 80% នៃទីក្រុង។
អ្នកជំនាញផ្នែកអភិវឌ្ឍន៍អង្គការសហប្រជាជាតិ លោក Garry Conille ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសហៃទីកាលពី ខែឧសភា៕