អ៊ីរ៉ង់និងសម្ព័ន្ធមិត្ត កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្តេជ្ញាសងសឹកលើអ៊ីស្រាអែលវិញ ។
ចំពោះការស្លាប់មេដឹកនាំក្រុមហាម៉ាស់ និងហេសបូឡា ដែលបង្កើនភាពតានតឹងក្នុងតំបន់។
-អ្នកកាន់ទុក្ខបានប្រមូលផ្ដុំគ្នា នៅកណ្តាលទីក្រុងតេអេរ៉ង់ អំពាវនាវឱ្យមានការសងសឹក….!។
ពិធីបុណ្យសពជាសាធារណៈមួយ ត្រូវបានប្រារព្ធឡើង សម្រាប់ប្រធាននយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ជាទីដែលលោកត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងការវាយប្រហារមួយដែលអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ..!។
នៅថ្ងៃសុក្រនេះ សាកសពរបស់ លោក Haniyeh បានទៅដល់ប្រទេសកាតា ហើយជាទីដែលសាកសពរបស់លោកត្រូវតម្កល់ និងបបញ្ចុះនៅថ្ងៃសុក្រនេះ នៅពេលក្រុមប្រដាប់អាវុធរបស់លោកបានអំពាវនាវឱ្យមាន ទិវាចងកំហឹង នៅក្នុងដែនដីប៉ាឡេស្ទីន និងទូទាំងតំបន់។
ប្រធានក្រុមហេសបូឡា លោក Hassan Nasrallah បានថា «អ៊ីស្រាអែល និងអ្នកដែលនៅពីក្រោយ នៃការសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា លោក ហ្វ៊ូអាដ សុកកឺ(Fuad Shukr) និងមេដឹកនាំក្រុមហាម៉ាស់ លោក Haniyeh ត្រូវតែរង់ចាំការឆ្លើយតបដែលមិនអាចជៀសបាន របស់យើង»។
លោកNasrallah និយាយទៅកាន់អ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីលោកសុកកឺ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ មួយនៅភាគខាងត្បូងទីក្រុងបេរូតBeirutថា អ្នកមិនដឹងថាអ្នកបានឆ្លងបន្ទាត់ក្រហមអ្វីទេ៕