អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ជាងពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ បច្ចុប្បន្ននេះ កំពុងប្រឈមទៅ នឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ…!។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន មានមនុស្ស២៦លាននាក់នៅក្នុងប្រទេសស៊ូដង់ ។
ពេលនេះប្រឈមទៅនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ រួមទាំងប្រជាជន ៧៥៥.០០០នាក់ កំពុងប្រឈមមុខ នឹងស្ថានភាពមហន្តរាយ។
ដោយមានអ្នកស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន ក៏ត្រូវបានកត់ត្រាផងដែរ..!។
លោក Dujarric បាននិយាយថា យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួមគ្នា(IPC) បានឲ្យដឹងថា ស្ថានភាពនៃភាពអត់ឃ្លានដ៏មហន្តរាយ ត្រូវបានព្យាករណ៍លើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃការស្ទង់មតិរបស់អង្គការ IPC នៅក្នុងប្រទេសស៊ូដង់។
លោកបាននិយាយថាតំបន់ចំនួន១៤នៅក្នុងប្រទេស ត្រូវបានប្រកាសថា ប្រឈមមុខទៅនឹងគ្រោះទុរ្ភិក្ស នៅក្នុងប៉ុន្មានខែខាងមុខនេះ។
អ្នកនាំពាក្យដដែលបាននិយាយថា នេះ គ្រាន់តែផ្ដល់បរិបទមួយចំនួនដល់អ្នក ខណៈម្នាក់ក្នុងចំណោមប្រជាជនស៊ូដង់ពីរនាក់ តស៊ូដើម្បីទទួលបានអាហារគ្រប់គ្រាន់ដាក់នៅលើចានរបស់ពួកគេជារៀងរាល់ថ្ងៃ។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងបង្កើនការឆ្លើយតបបន្ទាន់របស់ខ្លួន។
ដើម្បីជួយសង្គ្រោះជីវិតមនុស្សកាន់តែច្រើនឡើងនៅក្នុងប្រទេស ដោយបង្កើនចំនួនជំនួយ និងកំណត់វិធីប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព ក្នុងការផ្តល់ជំនួយបន្ទាន់ដល់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសស៊ូដង់ និងជាពិសេសនៅក្នុងតំបន់ ដែលពិបាកទៅដល់៕