ទីក្រុងហាណូយ បាននិយាយថា នាវាឆ្មាំឆ្នេរ សមុទ្រវៀតណាម កំពុងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។
ដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ជាការផ្លាស់ប្តូរ លើកដំបូងរវាងប្រទេសដែលមានជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង…!។
ទីក្រុងប៉េកាំង បានអះអាងសិទ្ធស្ទើរតែទាំងស្រុង នៅសមុទ្រចិនខាងត្បូង ។
ប៉ុន្តែប្រទេសហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀត បានអះអាងសិទ្ធ កោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយ..!។
ក្នុងដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម កាលពីខែមករា របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ប្រទេសទាំងពីរ បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការការពារឆ្នេរ នៅសមុទ្រចិនខាងត្បូង និង ដោះស្រាយឧបទ្ទវហេតុ នៅសមុទ្រដោយសន្តិវិធី។
ក្រសួងការពារជាតិវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវា CSB 8002 ទម្ងន់២.៤០០តោន បានចាកចេញពីដែនទឹកប្រទេសវៀតណាម កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា សម្រាប់ការធ្វើដំណើរដែលមាន សារៈសំខាន់ខាងនយោបាយយ៉ាងជ្រាលជ្រៅ៕