ប៉ូលិសសូម៉ាលី បាននិយាយថា មនុស្សជាង 32 នាក់បានស្លាប់ និងជាង 63 នាក់ផ្សេងទៀតបានរងរបួស ។
នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះខ្លួនឯង នៅឯឆ្នេរដ៏មមាញឹក ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ…!។
លោក Abdifatah Adan Hassan អ្នកនាំពាក្យប៉ូលិសសូម៉ាលី បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររួមមានការបំផ្ទុះអត្តឃាត អមដោយការបាញ់កាំភ្លើង។
លោកបន្តថា បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់រង្គាលជនស៊ីវិល ស្លូតត្រង់ដែលនៅឆ្នេរសមុទ្រ កាលពីថ្ងៃសុក្រអ្នកវាយប្រហារភេរវករបីនាក់ បានសម្រុកចូលសណ្ឋាគារ Beach View” ។
លោកបានបន្ថែមថា កងកម្លាំងសន្តិសុខបានសម្លាប់ អ្នកវាយប្រហារបីនាក់ នៅខាងក្នុងសណ្ឋាគារ។
បន្ទាប់ពីការបាញ់ប្រហារមួយ ហើយបុគ្គលិកសន្តិសុខពីរនាក់បានរងរបួស ហើយម្នាក់ក្នុងចំណោមពួកគេក្រោយមកបានបាត់បង់ជីវិត។
មនុស្សចំនួន ៦៣នាក់ ជាជនស៊ីវិលក្នុងចំណោមពួកគេ បានរងរបួសធ្ងន់ធ្ងរ នេះបើតាមការរាប់ពីមន្ទីរពេទ្យ Mogadishu។
ទីតាំងនៃការវាយប្រហារនេះ គឺជាញឹកញាប់ដោយជនស៊ីវិល មន្ត្រីសន្តិសុខ និងពាណិជ្ជករ។
ក្រុមភេរវករ al-Shabaab ដែលមានទំនាក់ទំនង នឹងអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនេះ។
សូម៉ាលី បានញាំញីដោយអសន្តិសុខអស់ជាច្រើនឆ្នាំមកហើយ ដោយការគំរាមកំហែងចម្បងចេញពីក្រុម al-Shabaab និងក្រុមភេរវជន Daesh/ISIS។
ចាប់តាំងពីឆ្នាំ 2007 មក al-Shabaab បានប្រយុទ្ធជាមួយរដ្ឋាភិបាលសូម៉ាលី និងបេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិកនៅប្រទេសសូម៉ាលី ដែលជាបេសកកម្មចម្រុះដែលត្រូវបានអនុញ្ញាតដោយសហភាពអាហ្រ្វិក និងកំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕