(ភ្នំពេញ)៖ ក្រោយមានការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គម.! ។
នៅថ្ងៃទី០២.០៨.២០២៤ ក្រសួងពាណិជ្ជកម្ម បានប្រកាសជាសាធារណៈពាក់ព័ន្ធនិងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួមមាន៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលចាប់ពីលើកទី១ រហូតដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន៥ ដែលជាឯកសារក្របខ័ណ្ឌ សម្រាប់ការអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនសាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ មេត្តាជ្រាបថា៖ យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនិងជាអ្នកផ្តួចផ្តើមគំនិតបង្កើតតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ធ្វើការផ្សព្វផ្សាយទូលំទូលាយនូវឯកសារដែលពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដើម្បីឱ្យ សាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវបានជ្រួតជ្រាបស្វែងយល់ច្បាស់អំពីអត្ថន័យ ខ្លឹមសារ និង សារៈសំខាន់នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងវឌ្ឍនភាពដែលតំបន់ត្រីកោណ អភិវឌ្ឍន៍នេះសម្រេចបានចាប់តាំងពីការបង្កើតដំបូងនាឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី បានប្រារព្ធរៀបចំកិច្ចប្រជុំកំពូលចំនួន ១១លើក រួចមកហើយ៕