មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មាន(រ៉យទ័រ)ថា យ៉ាងហោចណាស់ បុគ្គលិកអាមេរិកចំនួន៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារ លើមូលដ្ឋានយោធារបស់ខ្លួន ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ(០៥ ខែសីហា)។
ខណៈតំបន់មជ្ឈិមបូព៌ា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ត្រៀមវាយប្រហារលើអ៊ីស្រាអែល។
ដើម្បីសងសឹក ចំពោះការសម្លាប់សមាជិកជាន់ខ្ពស់ នៃក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងហេសបូឡា កាលពីសប្តាហ៍មុន…!។
ប្រភពសន្តិសុខអ៊ីរ៉ាក់ ចំនួនពីរបាននិយាយថា រ៉ូកែតចំនួនពីរគ្រប់ត្រូវបានបាញ់ទៅលើមូលដ្ឋានអាកាស អាល់ អាសាដ (al Asad) នៅភាគខាងលិចអ៊ីរ៉ាក់ ហើយបានធ្លាក់នៅខាងក្នុងមូលដ្ឋាន។
គេមិនច្បាស់ទេថា តើការវាយប្រហារនេះជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងដោយអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការសម្លាប់នេះឬយ៉ាងណា។
កាលពីថ្ងៃពុធ អ៊ីរ៉ង់ បាននិយាយថា សហរដ្ឋអាមេរិក មានចំណែកទទួលខុសត្រូវក្នុងការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ក្នុងទីក្រុងតេអេរ៉ង់៕