នៅ(ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៥) រុស្ស៊ី ប្រើយន្តហោះដ្រូនប្រមាណជា៤០០គ្រឿងនិងមីស៊ីល វាយប្រហារមកលើអ៊ុយក្រែន បណ្តាលឱ្យមនុស្ស១៥នាក់របួស។
ប្រភពពីសារព័ត៌មាន Reuters។
កងទ័ពអ៊ុយក្រែន និយាយថា រុស្ស៊ីបញ្ជូនដ្រូន៤០០គ្រឿង និងមីស៊ីលបាលិស្ទីគ១គ្រាប់ ។
ដោយកំណត់គោលដៅចម្បង មកលើទីក្រុង Kharkiv, Kryvyi Rih និង Vinnytsia ដែលស្ថិតនៅតំបន់ខុសៗគ្នានៃប្រទេសអ៊ុយក្រែន។
លោក វ៉្លាឌីមៀ ពូទីន បាននិយាយដែរថា ការវាយប្រហារធំនោះ បានបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល។
បើតាមទ័ពអាកាសអ៊ុយក្រែន ពួកគេបាញ់ទម្លាក់បានដ្រូនភាគច្រើន ។
ប៉ុន្តែគោលដៅចំនួន១២ ត្រូវបានវាយប្រហារដោយដ្រូន៥៧គ្រឿង និងមីស៊ីល១គ្រាប់៕