Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសបង្កើនប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមហេសបូឡា!

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu)នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១៥ខែកញ្ញា)ថា អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹង ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា (Hezbollah)។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមរដ្ឋមន្ត្រី នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់ខ្លួនថា ស្ថានភាពបច្ចុប្បន្ននឹងមិនបន្តទេ។
បញ្ហានេះ តម្រូវឲ្យមានការផ្លាស់ប្តូរតុល្យភាពអំណាច នៅព្រំដែនភាគខាងជើងរបស់យើងជាមួយលីបង់។
ដោយលោកនិយាយថា យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជូនអ្នកស្រុករបស់យើង ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព។

លោក យ៉ាហ៊ូ បានបន្ថែមថា ខ្ញុំប្តេជ្ញាចិត្តចំពោះរឿងនេះ រដ្ឋាភិបាលប្តេជ្ញាចំពោះរឿងនេះ ហើយយើងនឹងដោះស្រាយឲ្យបានល្អប្រសើរឡើង។

កាលព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែល បានបាញ់កាំភ្លើងធំទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកងកម្លាំងហេសបូឡា បានបាញ់រ៉ូកែតប្រហែល ៤០គ្រាប់ និងយានដ្រូន ចូលទៅក្នុងភាគខាងជើងអ៊ីស្រាអែល។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល។

យោធា បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីលមួយចំនួន។
ខណៈដែលគ្រាប់ផ្សេងទៀត បានធ្លាក់នៅតំបន់វាលចំហ នៅតំបន់ Upper Galilee និងផ្នែកខាងជើងនៃតំបន់ខ្ពង់រាប Golan Heights ដែលអ៊ីស្រាអែលបានដាក់ជាឧបសម្ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *