មនុស្ស២៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើប្រទេសលីបង់ ត្រឹមយប់ថ្ងៃព្រហស្បតិ៍..!។
-នេះបើយោងតាមរដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសលីបង់។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ លោក Firass Abiad បាននិយាយថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅ លើតំបន់ផ្សេងៗនៅទូទាំងប្រទេស។
ជិត១ឆ្នាំនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបង្កឡើងដោយសង្រ្គាមនៅហ្គាហ្សា បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន នៅសងខាងព្រំដែន។
កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើ ប្រទេសលីបង់កាលពីដើមសប្តាហ៍នេះ ។
ដោយបានសម្លាប់មនុស្សជាង 700 នាក់ និងរបួសជាង 2,000 នាក់ ហើយត្រូវបានគេនិយាយថា កំពុងរៀបចំសម្រាប់ការវាយលុកដីដែលអាចកើតមាន។
យោងតាមក្រសួងបានឱ្យដឹងថា មនុស្សជាង 1,500 នាក់ត្រូវបានសម្លាប់ចាប់តាំងពីអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។
យ៉ាងណាមិញ ហេសបូឡា និយាយថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រក្រុមហាម៉ាស់ ហើយនឹងមិនឈប់ទេ រហូតដល់មានបទឈប់បាញ់នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន៕