ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់ប្រទេស បាននិយាយកាលពីថ្ងៃសៅរ៍(ទី២៨ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ ដោយសារការផ្ទុះនៅស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Makhachkala ។
ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Dagestan របស់ប្រទេសរុស្ស៊ី បានកើនឡើងដល់១១នាក់ហើយ…។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅទីក្រុង Dagestan ក្រុមអ្នកជួយសង្គ្រោះនៃក្រសួងស្ថានការណ៍សង្គ្រោះបន្ទាន់នៃប្រទេសរុស្ស៊ី បានស្រង់ជនរងគ្រោះម្នាក់ទៀតចេញពីគំនរបាក់បែក ។
ឧបករណ៍ពិសេស កំពុងត្រូវបានប្រើប្រាស់ ដើម្បីសម្អាតកម្ទេចកម្ទី ចំណែកភ្លើង ដែលឆាបឆេះក្រោយការផ្ទុះត្រូវបានពន្លត់។
ក្រោយកើតហេតុ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌ ស្តីពីការបំពានច្បាប់សុវត្ថិភាព។
អាជ្ញាធរ Dagestan បានប្រកាសថ្ងៃទី២៨ ខែកញ្ញា ជាថ្ងៃកាន់ទុក្ខ ដើម្បីគោរពដល់មនុស្ស ដែលបានស្លាប់នៅក្នុងការផ្ទុះ៕