Update៖ ក្រុមហេសបូឡា ប្រើដ្រូនវាយប្រហារបណ្តាលឲ្យអ៊ីស្រាអែលរបួស៦៧នាក់នៅទីក្រុង Haifa

យ៉ាងហោចណាស់អ៊ីស្រាអ៊ែល របួស៦៧នាក់ ក្នុងនោះមាន៤នាក់របួសធ្ងន់ ដោយសារក្រុមហេសបូឡាប្រើដ្រូនវាយប្រហារ លើទីក្រុង Haifa ភាគខាងជើងប្រទេសអ៊ីស្រាអែល។

-នេះបើយោងតាមវិទ្យុកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។

កាសែត Israel Hayom ប្រចាំថ្ងៃក៏បានរាយការណ៍ផងដែរថា ជនជាតិអ៊ីស្រាអែលមួយចំនួនធំបានរងរបួសដោយសារតែការបំផ្ទុះយន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុង Binyamina ក្នុងទីក្រុង Haifa ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡា របស់ប្រទេសលីបង់ បានបញ្ជាក់ថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក វាយប្រហារលើជំរំហ្វឹកហាត់មួយសម្រាប់កងពលតូច Golani ក្នុងទីក្រុង Binyamina ភាគខាងត្បូងទីក្រុង Haifa។
វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា កងទ័ពបានបើកការស៊ើបអង្កេតលើការបរាជ័យក្នុងការធ្វើឱ្យស៊ីរ៉ែនសកម្ម នៅពេលដែលយន្តហោះគ្មានមនុស្សបើកចូលភាគខាងជើងអ៊ីស្រាអែល។

យោងតាមកាសែត Israel Hayom ប្រចាំថ្ងៃ ប្រជាជននៅទីក្រុង Haifa និងតំបន់ជុំវិញ រួមទាំងការតាំងទីលំនៅ Kiryat បានឮសំឡេងផ្ទុះដោយមិនប្រើស៊ីរ៉ែន។

អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសលីបង់ដោយសំដៅលើទីតាំងរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,437 នាក់ របួសជាង 4,123 នាក់ និងមនុស្សជាង 1,34 លាននាក់បានផ្លាស់ទីលំនៅ។

យុទ្ធនាការពីលើអាកាស គឺជាការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 42,200 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីឆ្នាំមុន។

ទោះបីជាមានការព្រមានពីអន្តរជាតិថា តំបន់មជ្ឈិមបូព៌ា ស្ថិតក្នុងគែមនៃសង្រ្គាមក្នុងតំបន់ ចំពេលមានការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងលីបង់ វាបានពង្រីកជម្លោះនៅថ្ងៃទី 1 ខែតុលា ដោយចាប់ផ្តើមការលុកលុយចូលភាគខាងត្បូងប្រទេសលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *