ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញកូនផ្សោត១ក្បាល នៅស្រុកចិត្របុរី!

(ក្រចេះ)៖ កូនផ្សោតមួយក្បាល ត្រូវក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនៅចំណុចអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

កូនផ្សោតនេះ មានសុខភាពល្អនិងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន២ក្បាលទៀត។ នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ២០២១មក។ នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតងាប់ប់ចំនួន៩ក្បាល។
នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន៦ក្បាល និងងាប់ស្លាប់ទៅវិញចំនួន១១ក្បាល។
ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន៨ក្បាល និងងាប់ចំនួន៥ក្បាលហរីឯឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន៩ក្បាល និងងាប់ចំនួន ៣ក្បាលប៉ុណ្ណោះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ០១២៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version