សមត្ថកិច្ច ចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងស្រុកបាកាន!

(ពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាននគរបាលស្រុកបាកាន កម្លាំងបរិស្ថានស្រុកបាកាន និងកម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យុទ្ធ សុវណ្ណ អធិការរង លោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល លោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន បានចុះបង្ក្រាបករណីនេសាទត្រីខុសច្បាប់ចាប់ពីចំណុចព្រែកទឹកពុះរហូតដល់វាលបែកផ្សែង ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាបង្ក្រាបធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក នាង វុន អធិការនគរបាលស្រុកបាកាន បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាប និងរុះរើបំផ្លាញចោលរួមមាន: ១-ករណីដាក់(បរ)
របាំងសាច់អួនចំនួន(៥ខ្សែប្រវែង២០០០ម៉ែត្រ,ក្បាលច្បរចំនួន៦គ្រឿង ,បង្គោលចំនួន២៧០ដើម ,ត្រីចម្រុះប្រមាណ៦០គីឡូក្រាម(ចាក់លែងចូលទន្លេវិញ)២-ករណីដាក់(ឧបករណ៍ឈ្នក់) សាច់ឈ្នក់ទំហំ(១៥x១៥x៤មx០.០១២ម)។ចំនួន១វង់(៥កន្លែង) ,បង្គោលចំនួន៤០ដើម ,ខ្សែរួមផ្សំប្រវែង២០០ម៉ែត្រ។
គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការចប់ ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានរុះរើបំផ្លាញចោលនូវកន្លែងតែម្តងចំណែកជនល្មើសបានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version