Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែន ខិតខំអស់ពីសមត្ថភាព ដេីម្បីបញ្ចប់សង្រ្គាម!

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវតែខិតខំអស់ពីសមត្ថភាព ដើម្បីធានាថាសង្រ្គាមជាមួយរុស្ស៊ីនឹងបញ្ចប់នៅឆ្នាំក្រោយតាមរយៈមធ្យោបាយការទូត។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
នៅក្នុងបទសម្ភាសន៍មួយ លោក ហ្សេលេនស្គី បានទទួលស្គាល់ថាស្ថានភាពនៅសមរភូមិភាគខាងកើតអ៊ុយក្រែន ជួបការលំបាក ហើយរុស្ស៊ីកំពុងឈានទៅមុខ ។
ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនយល់ព្រមតាមអ្វីដែលមានក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះទេ។
លោក ហ្សេលេនស្គី គូសបញ្ជាក់ដូច្នេះថា ក្នុងនាមជាប្រធានាធិបតី អ៊ុយក្រែនខ្ញុំនឹងយកចិត្តទុកដាក់លេីការសន្ទនាជាមួយ ប្រធានាធិបតីសហរដ្ឋ អាមេរិកជាមួយនិងការគោរពដល់អ្នកចូលរួមផ្តល់យោបល់»។
ការ អត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី នៅពេលនេះហាក់បង្ហាញពីការសម្រេចចិត្តមួយបន្ទាប់ពី លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋ អាមេរិក ខណៈកំពុងប្រឈមមុខនឹងសមរភូមិដ៏លំបាកជាមួយរុស្ស៊ី។
បេីតាមលោក ហ្សេលេនស្គី ច្បាប់របស់សហរដ្ឋអាមេរិក បានរារាំងរូបលោកពីការជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ មុនពេលចូលកាន់តំណែងផ្លូវការ ។
ប៉ុន្តែលោកប្តេជ្ញាថានឹងជជែកជាមួយ លោក ត្រាំ ដោយផ្ទាល់ជាជាងជាមួយមន្រ្តីទូតឬទីប្រឹក្សារបស់លោកត្រាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version