Update៖ លោក អា សាដ និងក្រុមគ្រួសារ កំពុងជ្រកកោននៅរុស្ស៉ី បន្ទាប់ពីភៀសខ្លួនចេញពីស៊ីរី!

អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌ ហើយកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពមូលដ្ឋានទ័ពរុស្ស៉ីនៅស៊ីរី។
ប្រភពពីសារព័ត៌មាន Reuters។

ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាលោក Assad បានចាកចេញពីប្រទេសស៊ីរី និងបានចេញបញ្ជា ឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី ក្រោយក្រុមឧទ្ទាមវាយលុកលឿន ដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស ដោយប្រើពេលត្រឹម១១ថ្ងៃ ដើម្បីបិទបញ្ចប់របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ «ប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារបានទៅដល់ទីក្រុងមូស្គូ ហើយរុស្ស៉ីបានយល់ព្រមផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេក្រោមហេតុផលមនុស្សធម៌»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version