លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃសុក្រ(ទី១៣ខែធ្នូ)បាននិយាយថាលោកបានពិភាក្សាជាមួយប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសតួកគី អំពីសារៈសំខាន់ នៃការជំរុញក្រុមហាម៉ាស់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មាន Reuters។
លោក Blinken បានសង្កត់ធ្ងន់លើតួនាទីរបស់តួកគី ក្នុងការបញ្ចុះបញ្ចូលហាម៉ាស់ ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ។
លោក Blinken បាននិយាយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ថានៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតី Erdogan និងជាមួយរដ្ឋមន្ត្រីការបរទេស លោក Fidan យើងបាននិយាយអំពីការចាំបាច់នៃក្រុមហាម៉ាស់ ដែលនិយាយថា បាទ ចំពោះកិច្ចព្រមព្រៀង (Gaza) ដែលអាចធ្វើទៅបានដើម្បីជួយបញ្ចប់រឿងនេះ… យើងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដែលតួកគី ក្នុងការប្រើប្រាស់សំឡេងរបស់ខ្លួនជាមួយក្រុមហាម៉ាស ដើម្បីព្យាយាមនាំយករឿងនេះដល់ទៅជាទីបញ្ចប់៕