អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assadកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថារូបលោកមិនមានផែនការទុកមុនដើម្បីភៀសខ្លួនចេញពីប្រទេសស៊ីរីឡើយ ពោលរូបលោកបានសម្រេចចិត្តភៀសខ្លួន នៅពេលរដ្ឋធានីដាម៉ាសដួលរលំតែប៉ុណ្ណោះហើយបានហៅមេដឹកនាំថ្មីរបស់ស៊ីរីថាជាភេរវករ។
ប្រភពពីសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram លោក Assad បានគូសបញ្ជាក់ថា «ការចាកចេញរបស់ខ្ញុំពីស៊ីរី មិនមែនធ្វើឡើងដោយមានផែនការរៀបចំទុកជាមុននោះទេ ហើយក៏មិនបានធ្វើឡើង អំឡុងពេលចុងក្រោយនៃការប្រយុទ្ធនោះដែរ។ នសេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាទីក្រុងមូស្គូ បានស្នើសុំឱ្យមានការជម្លៀសមួយជាបន្ទាន់ទៅកាន់រុស្ស៉ីនៅល្ងាចថ្ងៃអាទិត្យ ទី៨ ខែធ្នូ ហើយបន្ទាប់ពីនោះ រូបលោក (លោក Assad) ចាកចេញក្នុងថ្ងៃដដែលនេះទៅកាន់ទីក្រុង Latakia ជាទីដែលរុស្ស៉ីធ្វើប្រតិបត្តិការមូលដ្ឋានទ័ពជើងទឹកមួយនៅទីនោះ៕