ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook បានឈានដល់ការដោះស្រាយជាមួយនឹងអ្នកឃ្លាំមើលឯកជនភាពរបស់ប្រទេសអូស្ត្រាលី ដោយយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារអូស្ត្រាលី (ប្រហែល ៣១.៨៥ លានដុល្លារ) ដើម្បីដោះស្រាយជម្លោះផ្លូវច្បាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica។
ប្រភពពីសារព័ត៌មានCNA នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ការិយាល័យ ស្នងការ ព័ត៌មាន អូស្ត្រាលី (OAIC) បានចោទប្រកាន់ថា Meta បានចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជនជាតិអាមេរិកដោយមិនត្រឹមត្រូវទៅកាន់កម្មវិធីសំណួរអំពីបុគ្គលិកលក្ខណៈរបស់ Facebook ដែលមានឈ្មោះថា This is Your Digital Life ដែលជាផ្នែកមួយនៃរឿងអាស្រូវដ៏ធំបំផុតនៃ Cambridge Analytica។ យ៉ាងណាមិញ Cambridge Analytica គឺជាក្រុមហ៊ុនផ្តល់ការប្រឹក្សាយោបល់របស់ចក្រភពអង់គ្លេសត្រូវបានគេដឹងថា បានរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់ Facebook រាប់លាននាក់ ជាចម្បងសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មនយោបាយ រួមទាំងមានជាប់ទាក់ទងនឹងការគាំទ្រសម្រាប់យុទ្ធនាការរបស់លោក Donald Trump និងការបោះឆ្នោត Brexit នៅចក្រភពអង់គ្លេស៕