Update៖ អាកាសយានដ្ឋាន ក្នុងប្រទេសស៊ីរីចាប់ផ្តើមដំណើរការឡើងវិញ!

កាលពីថ្ងៃពុធ(ទី១៨ខែធ្នូ) អាកាសយានដ្ឋានក្នុងរដ្ឋធានី Damascus របស់ប្រទេសស៊ីរីបានបន្តប្រតិបត្តិការហោះហើរឡើងវិញបន្ទាប់ពីការដួលរលំនៃរបប Baath។
ប្រភពពីសារព័ត៌មានAnadolu។

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Syrian Airlines ចេញពីអាកាសយានដ្ឋាន Damascus បានចុះចតនៅក្រុង Aleppo ដែលជាការហោះហើរលើកដំបូងរវាងទីក្រុងទាំងពីរ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសចាប់តាំងពីរបបនេះដួលរលំ។

អាកាសយានដ្ឋានដែលបានបញ្ឈប់ការហោះហើរបន្ទាប់ពីការដួលរលំនៃរបបនេះកាលពីថ្ងៃទី 8 ខែធ្នូបានបើកដំណើរការឡើងវិញបន្ទាប់ពីការរៀបចំត្រូវបានបញ្ចប់៕

Leave a Reply

Your email address will not be published. Required fields are marked *