Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់១៧នាក់ទៀត!

គ្រូពេទ្យនៅតំបន់ហ្កាហ្សា បាននិយាយថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងតំបន់ហ្កាហ្សា ។

ដោយសម្លាប់មនុស្ស១៧នាក់ ក្នុងនោះមាន៨នាក់ ត្រូវបានសម្លាប់នៅឯសាលារៀនមួយកន្លែង ដែលជនភៀសខ្លួនប៉ាឡេស្ទីន កំពុងជ្រកកោនក្នុងទីក្រុងហ្កាហ្សា ។
ខណៈយោធាអ៊ីស្រាអែល បង្គាប់ឱ្យមានការជម្លៀសចេញពីមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងផងដែរ។
ប្រភពពីសារព័ត៌មាន Reuters។

តាមក្រុមគ្រូពេទ្យប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា មនុស្ស ៨នាក់ ក្នុងនោះមានទាំងកុមារត្រូវបានសម្លាប់នៅឯសាលារៀន Musa Bin Nusayr ជាទីដែលជនភៀសខ្លួនកំពុងជ្រកកោន ក្នុងទីក្រុងហ្កាហ្សា។
ដោយឡែក យោធាអ៊ីស្រាអែលវិញបានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន គឺមានគោលដៅលើក្រុមអ្នកប្រយុទ្ធហាម៉ាសដែលសម្ងំលាក់ខ្លួនក្នុងសាលារៀននេះ ហើយចោទថាក្រុមហាម៉ាស់់មានបំណងប្រើប្រាស់ សាលារៀននេះដើម្បីបើកការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល។ ក្នុងទីក្រុងហ្កាហ្សា ក្រុមគ្រូពេទ្យក៏បានឱ្យដឹងដែរថាជនជាតិប៉ាឡេស្ទីន ៤នាក់ ត្រូវបានសម្លាប់នៅពេលការវាយប្រហារមួយត្រូវចំរថយន្ដ មួយគ្រឿង។
ចំណែក ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារ ២ដាច់ដោយឡែកពីគ្នា នៅទីក្រុង Rafah និងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃ តំបន់ហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version