Update៖ ប្រធានាធិបតីអ៊ុយក្រែន និយាយថាកូរ៉េខាងជើងអាចនឹងបញ្ជូនទ័ពបន្ថែមទៀតដល់រុស្ស៊ី

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃចន្ទ(ទី២៣ ខែធ្នូ) បាននិយាយថាកងទ័ពកូរ៉េខាងជើងជាង ៣០០០នាក់ បានស្លាប់ និងរងរបួស នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយបានព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនទ័ព និងអាវុធបន្ថែមទៀតទៅឱ្យកងទ័ពរុស្ស៊ី។

ប្រភពពីសារព័ត៌មាន Reuters ។

ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។ លោក ហ្សេលេនស្គី បានសរសេរដូច្នេះថា «វាមានហានិភ័យដែលកូរ៉េខាងជើងនឹងបញ្ជូនទ័ព និងអាវុធបន្ថែមទៅឱ្យកងទ័ពរុស្ស៊ី»។ តាមលោក ហ្សេលេនស្គី លោកផ្ទាល់ទទួលបានព័ត៌មាននេះពីមេបញ្ជាការរបស់លោក គឺលោក Oleksandr Syrskyi។

គួរបញ្ជាក់ថា ការវាយតម្លៃពីការបាត់បង់ទាហានកូរ៉េខាងជើងរបស់អ៊ុយក្រែន គឺមានតួលេខខ្ពស់ជាងការវាយតម្លៃរបស់យោធាកូរ៉េខាងត្បូង ដែលបាននិយាយកាលពីថ្ងៃចន្ទថាទាហានកូរ៉េខាងជើង យ៉ាងហោច ១១០០នាក់ បានស្លាប់ ឬរងរបួស។ ការវាយតម្លៃរបស់យោធាកូរ៉េខាងត្បូង គឺស្របគ្នាទៅនឹងការវាយតម្លៃរបស់ចារកម្មកូរ៉េខាងត្បូងដែលបានឱ្យដឹងថាទាហានកូរ៉េខាងជើង ១០០០នាក់ បានរងរបួស និង ១០០នាក់បានស្លាប់ នៅក្នុងសង្រ្គាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *