Update៖ អ្នកស៊ើបអង្កេត​ ជម្រុញឱ្យប្រធានាធិបតីស្តីទី​នៃកូរ៉េខាងត្បូង ពន្លឿនការចាប់ខ្លួនលោក​ Yoon!

ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង​ បានស្នើសុំឱ្យប្រធានាធិបតីស្តីទី​ បញ្ជាឱ្យក្រុមអង្គរក្សការពារ បប្រធានាធិបតីព្យួរតំណែងលោក​ Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន​។

ប្រភពពីសារព័ត៌មាន​ Reuters​ ។

ក្រុមអ្នកស៉េីបអង្កេត បានស្នេីចាប់ខ្លួន លោក​ Yoon ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក​ កាលពីខែមុន។
ស្របពេលដែលអង្គរក្ស​ រួមទាំងទាហាន កាលពីថ្ងៃសុក្រ បានរារាំងព្រះរាជអាជ្ញាពីការចាប់ខ្លួន លោក​ Yoon Suk Yeol នៅក្នុងការប្រឈមមុខដាក់គ្នា​ ៦ម៉ោង​ខាងក្រៅ និវេសនដ្ឋានរបស់លោក​។

ការិយាល័យស៉េីបអង្កេត អំពើពុករលួយលេីមន្ត្រីជាន់ខ្ពស់ ដែលកំពុងស៉េីបអង្កេតករណីនេះ​ ក៏បានស្នើសុំម្តងទៀតទៅកាន់ប្រធានាធិបតីស្តីទី លោក​ Choi Sang-mok បញ្ជាឱ្យក្រុមអង្គរក្សរបស់​ លោក​ Yoon សហការអនុវត្តដីកានេះ។​
សារព័ត៌មាន Yonhap និយាយថា ប៉ូលិសបានស្នើឱ្យប្រធានក្រុមអង្គរក្ស​ គឺលោក​ Park Chong-jun បង្ហាញខ្លួនដើម្បីសាកសួរ​ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *