តាមសេចក្តីរាយការណ៍បង្ហាញថា ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល បានបំផ្លាញអគាររដ្ឋាភិបាល ចំនួន១២៦កន្លែងនិងវិហារអ៊ីស្លាមចំនួន១១២កន្លែង បណ្ដាលឱ្យខូចខាតទាំងស្រុង ។
ខណៈដែលវិហារអ៊ីស្លាម ចំនួន២០០ ផ្សេងទៀត ត្រូវបានបំផ្លាញដោយផ្នែក។
លើសពីនេះ ព្រះវិហារចំនួនបីបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណសាលារៀន និងសកលវិទ្យាល័យចំនួន ៩០ត្រូវបានផ្អាកការប្រើប្រាស់ទាំងស្រុង ហើយសាលារៀន និងសាកលវិទ្យាល័យចំនួន ២៨២ បានរងការខូចខាតដោយផ្នែក។
តាមរបាយការណ៍ដដែលបញ្ជាក់ថា អ៊ីស្រាអែល បានប្រើប្រាស់គ្រាប់បែកចំនួន ៥៣,០០០តោន។
ក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធក្នុងរយៈពេលប្រហែលជាង ២ខែកន្លងមក ដោយបានបំផ្លាញផ្ទះចំនួន ៥២,៥០០ ខ្នង។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ហ្គាហ្សា ។
គឺព័ត៌មានត្រូវបានផ្តល់អំពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អំពើប្រល័យពូជសាសន៍ដ៏ទូលំទូលាយប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានអនុវត្ត ។
ដោយកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកដែលបានទម្លាក់គ្រាប់បែកគ្រប់ម៉ែត្រការ៉េទាំងអស់នៃទឹកដីតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍ក៏បានលើកឡើងផងដែរថា ផ្ទះសរុបចំនួន៣០៦,៥០០ ខ្នងនៅតំបន់ហ្គាហ្សាស្ទ្រីប បានរងការខូចខាតដោយផ្នែកដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល៕