កាលពីថ្ងៃចន្ទ(ទី១៣ខែមករា)គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi។
ប្រភពពីសារព័ត៌មាន(JMA)។
រលកយក្សស៊ូណាមិ កម្រិតកម្ពស់ ២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅទីក្រុង Miyazaki ដែលមានប្រជាជនប្រហែល ៤០០.០០០ នាក់។ ទោះបីជាយ៉ាងណា មិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរត្រូវបានទទួលនោះទេ ហើយក៏គ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Ikata និង Sendai ដែលស្ថិតនៅជិតចំណុច កណ្តាលនៃគ្រោះរញ្ជួយដីដែរ៕