អាជីវករថា ដឹកទំនិញ១ជើងៗបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនជាំ អស់ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀល!

(ឧត្ដរមានជ័យ)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដោយត្រូវលុបបំបាត់អំពើពុករលួយឱ្យខានតែបាន..!។

បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងពួតដៃគ្នា កំណត់យកលុយពីរថយន្ត ដឹកទំនិញអីវ៉ាន់ចាប់ហួយ ពីប្រទេសថៃ ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀល.ខណៈរថយន្តដឹកដំឡូងមី ក៏ត្រូវបង់បាយទឹកផងដែរ…!!។

-ករណីនេះ សមត្ថកិច្ចដែលរងការចោទប្រកាន់ ពុំបកស្រាយឡើយ ដោយថ្លែងថាច្រឡំលេខហើយ…!!។

ជុំវិញរឿងនេះ អាជីវករ ដែលតែងតែដឹកទំនិញអីវ៉ាន់ចាប់ហួយ.ពីថៃ ចូលមកកម្ពុជា ដោយប្រើ”រថយន្តកាមរីកែច្នៃ”បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យមន្ត្រីពាក់ព័ន្ធទាំង៣ស្ថាប័ន នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ.អស់សរុបចំនួន៦០ម៉ឺនរៀលជាកំហិត..!។

-រីឯរថយន្តសាំយ៉ុងកែច្នៃ ដែលដឹកទំនិញពីប្រទេសថៃ ចូលមកកម្ពុជា ក្នុង១ជើងៗ បង់លុយឱ្យមន្ត្រីពាក់ព័ន្ធ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជាំ អស់ចំនួន១.២០០.០០០រៀលជាកំហិត..!!។

ជាក់ស្តែងៈ ក្នុង១ថ្ងៃៗមានរថយន្តចន្លោះពី១០ទៅ១៣គ្រឿង ដែលធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញអីវ៉ាន់ចាប់ហួយ គ្រឿងជ័រ ពីប្រទេសថៃចូលមកកម្ពុជា ដោយឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ….!។

ប្រភពបន្តថា ពុំមែនមានតែរថយន្តដឹកទំនិញប៉ុណ្ណោះទេ ដែលត្រូវបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនមួយនេះ ជាប្រចាំ..!។
ពោលគឺ សូម្បីតែរថយន្តដឹកដំឡូងមី ពីកម្ពុជា ចេញទៅប្រទេសថៃ ក៏ត្រូវបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិជាំ អស់ចំនួន៣០.០០០រៀលក្នុង១ជើងៗ យ៉ាងទៀងទាត់ផងដែរ..!។
ក្នុងនោះ បង់ឱ្យស្នាក់ការត្រួតពិនិត្យចំនួន១០.០០០រៀល.បង់ឱ្យមន្ត្រីគយព្រំដែន ចំនួន១០.០០០រៀល.បង់ឱ្យប៉ូលិសព្រំដែន ចំនួន១០.០០០រៀលទៀត..!!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅរសៀលទី០១.០២.២០២៥«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិជាំប៉ុន្តែទូរស័ព្ទរបស់លោក ខលមិនចូលសោះ.!។

-រីឯលោក ឆ ណាក់ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិជាំទូរស័ព្ទចូលហើយលោកមិនទទួល.!។

-ចំណែកលោក គឹម សុផាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំទទួលទូរស័ព្ទហើយ គ្រាន់តែឮសំនួរដូចការចោទប្រកាន់ខាងលើ លោកថ្លែងថា ច្រឡំលេខហើយ.រួចក៏ចុចបិទទូរស័ព្ទ!!។

-ក្នុងរឿងនេះ ប្រជាពលរដ្ឋទូទៅទាមទារឱ្យឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយពី អាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋ..!។

ព្រោះថា អំពើពុករលួយ.ការស៊ីសំណូកសូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ
ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យ រាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *