(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះកន្លែងផ្ញើម៉ូតូឡានមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតម៉ូតូ រឺម៉កនិងរថយន្តសរុបចំនួន៨គ្រឿងហើយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានរាយកាណ៍ដល់អង្គភាពរថយន្តបង្ការនិងពន្លត់អគ្គិភ័យ រថយន្តស្នងការដ្ឋាននគរបាលរាជធានី ចុះអន្តរាគមន៍ភ្លាមៗសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ។
ហេតុការណ៍នេះបានកើតឡើងនៅជាប់ប្រឡាយទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោង១១យប់ថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២៥ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃើញផ្សែងហុយចេញពីកន្លែងផ្ញើរថយន្តម៉ូតូក្រោយមកក៏មានអគ្គិភ័យឆាបឆេះទីតាំងបញ្ជើរម៉ូតូឡាននោះយ៉ាងសន្ធោសន្ធៅតែម្តង។
ភ្លាមនោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយដងទឹក និងទាញទុយោមកបាញ់ទឹកពន្លត់ដែរ។
តែមិនអាចគ្រប់គ្រងបាន ក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងទៅកម្លាំងបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ ចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ពន្លត់។
ក្រោយពីទទួលបានព័ត៌មានភ្លាមផ្នែករថយន្តពន្លត់អគ្គិភ័យក៏ចុះមកដល់ទីតាំងកន្លែងកើតហេតុបានបាញ់ពន្លត់គ្រោះអគ្គិភ័យខាងលើដោយប្រើប្រាស់ទឹកអស់មួយឡានភ្លើងក៏រលត់ទៅវិញទាំងស្រុង ដោយខូចខាតម៉ូតូចំនួន៥គ្រឿងកង់បីឥណ្ឌា១គ្រឿង រ៉ឺម៉កមួយគ្រឿង និងរថយន្តសរុប៨គ្រឿង។
តែមិនមានគញរើថ្នាក់ដល់មនុស្សរងទេសមត្ថកិច្ចកំពូងស្រាវជ្រាវក្នុងករណីនេះ៕