សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ករណីស្ដ្រីម្នាក់ អា.រកសម្លាប់កូនស្រីអាយុ២ខួប!

(បាត់ដំបង)៖ ក្មេងស្រីតូចអាយុទើប២ខួបម្នាក់ ត្រូវម្ដាយរបស់នាងប្រើកាំបិតកាប់ដាច់.កបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

ឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធី។
ក្រោយពីសម្លាប់កូនស្រីនៅក្នុងផ្ទះយ៉ាងស្ងាត់ស្ងៀម ស្ត្រីជាម្ដាយមិនបានរត់គេចខ្លួនទេ ហើយត្រូវកម្លាំងនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន យកទៅកាន់អធិការរដ្ឋាននគរបាលក្រុងភ្លាមៗដើម្បីសាកសួរសួរ។
តាមមន្ត្រីជំនាញប្រាប់ថាស្ត្រីសង្ស័យឈ្មោះ សួ សុភាអាយុ៣០ឆ្នាំ រីឯកូនស្រីដែលស្លាប់ឈ្មោះ ហឿម ស្រីម៉ាច អាយុ២ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ពេលកើតហេតុម្ដាយនិងកូនស្រីរងគ្រោះ កំពុងសំងំនៅក្នុងផ្ទះ។
ចំណែកប្ដីស្ត្រីដាំដល់កំពុងទៅស៊ីឈ្នួលបូមទឹកដាក់ស្រែឲ្យគេនៅឆ្ងាយពីផ្ទះ។ក្នុងករណីនេះ មានតែសាច់ញាតិជនសង្ស័យទេ ដែលបានដឹងភ្លាមៗ ហើយបានទូរស័ព្ទប្រាប់ប្ដីឲ្យមកជួយ តែកូនស្រីត្រូវម្ដាយកាប់ដាច់.កស្លាប់បាត់ទៅហើយ។
បើតាមសាច់ញាតិ ដែលដឹងពីដំបូងបានប្រាប់សមត្ថកិច្ចថា ម្ដាយបានសំងំនៅក្នុងផ្ទះជាមួយកូនស្រី ហើយពេលនោះគេឮកូនស្រីយំ ។
ពេលឮកូនតូចយំ ជីដូនក្មេងស្រីនៅក្បែរនោះក៏រត់ទៅមើលតាមបង្អូច ឃើញស្ត្រីជាម្ដាយកំពុងច្របាច់.កកូនស្រី ហើយបានស្រែកគំរាមគាត់ (ជីដូនកុមារី) មិនឲ្យចូលក្បែរ ។
ឃើញសភាពបែបនេះ ជីដូនក៏បានទូរស័ព្ទហៅប្ដីដែលកំពុងបូមទឹក លុះពេលមកដល់ឃើញកូនស្រីស្លាប់បាត់ទៅហើយ ។
ពេលមកដល់ផ្ទះប្ដីគាស់ទ្វារចូលឃើញប្រពន្ធអង្គុយកាន់កាំបិត រីឯសពកូនស្រីត្រូវម្ដាយដៃដល់ញាត់ចូលក្នុងធុងទឹកកកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជុំវិញអំពើឃាតកម្មម្ដាយកាប់សម្លាប់កូនស្រីបង្កើតយ៉ាងសាហាវនេះ បើតាមក្រុមគ្រួសារនិងប្ដីជនដៃដល់បានប្រាប់ថា ស្ត្រីដៃដល់ធ្លាប់កើតជំងឺសរសៃប្រសាទ និងធ្លាប់ប្រើថ្នាំសសៃរប្រាសាត។
ជាទម្លាប់ស្ត្រីរូបនៅសំងំនៅតែក្នុងផ្ទះមិនសូវនិយាយស្ដីជាមួយក្រុមគ្រួសារឬអ្នកជិតខាងទេ។
ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងយ៉ាងម៉េចបានជាស្ត្រីរូបនេះមានចរិតកាចសាហាវ រហូតទាញកាំបិត ប៉័ងតោកាប់សម្លាប់កូនស្លាប់យ៉ាងរន្ធត់បែបនេះ។
មន្ត្រីបច្ចេកទេសដែលកំពុងពិនិត្យសាកសពហើយបានបញ្ជាក់ថាស្ត្រីជាម្ដាយបានប្រើប្រាស់កាំបិតប៉័ងតោកាប់ដាច់.កកូនស្រីសល់តែស្បែកប៉ុណ្ណោះ។

ពេលនេះកម្លាំងនគរបាលក្រុងបាត់បាននាំខ្លួនជនសង្ស័យទៅកាន់អធិការក្រុងដើម្បីសាកសួរនាំនិងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *