Update៖ មីយ៉ាន់ម៉ា ប្រតិកម្មនិងអាហ្សង់ទីន ពាក់ព័ន្ធនឹងករណីចេញដីកាចាប់ខ្លួន មេដឹកនាំមីយ៉ាន់ម៉ា!

កាលពីថ្ងៃសៅរ៍(ទី១៥ ខែកុម្ភ:)មីយ៉ាន់ម៉ា បានរិៈគន់តុលាការមួយនៅក្នុងប្រទេសអាហ្សង់ទីន ។

ដែលបានចេញដីកាចាប់មេដឹកនាំកំពូលរបស់ខ្លួន ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ប្រភពពីសារព័ត៌មាន AFP។

ប្រតិកម្មរបស់របបសឹកមីយ៉ាន់ម៉ា ធ្វើឡើងជាការឆ្លើយតប ទៅនឹងតុលាការមួយក្នុងប្រទេសអាហ្សង់ទីន ដែលនៅក្នុងសប្ដាហ៍នេះបានចេញដីកាចាប់ខ្លួនមន្ត្រីយោធា និងមន្ត្រីស៊ីវិលមីយ៉ាន់ម៉ាក្នុងនោះរួមមានទាំងមេដឹកនាំ របបសឹក លោក Min Aung Hlaing អតីតប្រធានាធិបតី លោក Htin Kyaw និងអតីតមេដឹកនាំ លោកស្រី Aung San Suu Kyi។
ដីកាដែល AFP បានឃើញកាលពីថ្ងៃសុក្រសប្ដាហ៍នេះត្រូវបានចេញតបតាម ពាក្យបណ្ដឹងមួយដាក់ជូនតុលាការអាហ្សង់ទីន ដោយក្រុមអ្នកការពារសិទ្ធិមនុស្សជនជាតិរ៉ូហ៊ីងយ៉ា៕

Leave a Reply

Your email address will not be published. Required fields are marked *