Update៖ លោកត្រាំ បដិសេធមិនឆ្លើយតបនឹងសំណួរដែលសួរអំពីចិននិងតៃវ៉ាន់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ(ទី២៦ ខែកុម្ភៈ) បានបដិសេធធ្វើការអត្ថាធិប្បាយឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលបានចោទសួរថាតើសហរដ្ឋអាមេរិកនឹង បណ្ដោយឱ្យចិនគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយឬក៏យ៉ាងណា។

ប្រភពពីសារព័ត៌មាន Reuters។

នៅឯសេតវិមាន លោក ត្រាំបានបញ្ជាក់យ៉ាងខ្លីថាខ្ញុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ចម្លើយយ៉ាងខ្លីបែបនេះរបស់លោក ត្រាំ ធ្វើឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងជាការឆ្លើយតបទៅនឹងសំណួររបស់ អ្នកកាសែតម្នាក់ដែលបានចោទថាតើវាជាគោលនយោបាយរបស់លោកឬក៏យ៉ាងណា ដែលចិននឹងមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ អំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក។ លោក ត្រាំ បន្តថាលោកចង់បានទំនាក់ទំនងល្អជាមួយចិន ក្នុងនោះរួមមានទាំងការវិនិយោគឆ្លងដែន បើទោះជាលោកបានដំឡើងការយកពន្ធបន្ថែមពីទំនិញនាំចូលពីចិនក៏ដោយ។
ប៉ុន្តែ ក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយទូរទស្សន៍ Fox News រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថារដ្ឋាភិបាលអាមេរិកមានគោលជំហរយូរអង្វែងមួយស្ដីពីតៃវ៉ាន់ នោះគឺនឹងមិន បោះបង់ចោល ហើយប្រឆាំងនឹងរាល់ការប្រើប្រាស់កម្លាំងបាយ ឬការសម្លុតគំរាមដើម្បីកែប្រែឋានៈរបស់តៃវ៉ាន់។ «សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តដើម្បីរារាំងមិនឱ្យរឿងបែបនេះកើតឡើងទេ ហើយនឹងធ្វើប្រតិកម្ម ឆ្លើយតប រីឯចិនក៏បានដឹងយ៉ាងច្បាស់ពីរឿងនេះដែរ»។ នេះជាការបញ្ជាក់របស់លោក Rubio នៅពេលត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិកនឹងធ្វើបែបនេះ បើចិនវាយប្រហារលើតៃវ៉ាន់៕

Leave a Reply

Your email address will not be published. Required fields are marked *