Update៖ កូរ៉េខាងជើង បាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីឆ្លើយតបនឹងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង!

យោធាក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទ(ទី១០ខែមីនា)បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង។

បន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ។
ប្រភពពីសារព័ត៌មានReuters។

អគ្គសេនាធិការចម្រុះ បាននិយាយថា ខ្លួនបានរកឃើញការបាញ់មីស៊ីលផ្លោងចេញពីខេត្ត Hwanghae របស់កូរ៉េខាងជើង នៅម៉ោងប្រហែល 1.50 នាទីរសៀល ម៉ោងក្នុងស្រុក (0450GMT) សារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍។
ទោះយ៉ាងណាក៏ដោយ យោធាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
អគ្គសេនាធិការចម្រុះក៏បាននិយាយផងដែរថា ខ្លួនបានពង្រឹងការឃ្លាំមើល និងរក្សាជំហរត្រៀមខ្លួនពេញលេញ ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *