Update៖ រុស្ស៊ីប្រើកាំជ្រួចនិងដ្រូនបាញ់ស្រោចមកលើអ៊ុយក្រែន បណ្តាលឲ្យរបួស២នាក់!

មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ(ទី១១ខែមីនា)ថា កងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើកាំជ្រួចផ្លោងនិងដ្រូនចំនួន១២៦គ្រឿង ដោយបានដុតបំផ្លាញកន្លែងស្តុកប្រេង និងបណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់រងរបួស នៅតំបន់ផ្សេងៗគ្នានៃប្រទេស។

ប្រភពពីព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលផ្លោង Iskander-M និងយន្តហោះគ្មានមនុស្សបើកចំនួន 79 គ្រឿង ខណៈដែលយន្តហោះគ្មានមនុស្សបើកចំនួន 35 គ្រឿងផ្សេងទៀតមិនបានទៅដល់គោលដៅរបស់ពួកគេទំនងជាដោយសារតែវិធានការប្រឆាំងសង្គ្រាមអេឡិចត្រូនិច។
នៅឯតំបន់ Odesa ភាគខាងត្បូង ទីតាំងស្តុកឥន្ធនៈ១កន្លែង និងលំនៅដ្ឋាន១ខ្នង ត្រូវបានឆាបឆេះ ចំណែកនៅតំបន់ Kharkiv ភាគឦសាន មនុស្សម្នាក់បានរងរបួស ខណៈឃ្លាំងស្តុកផលិតផលកសិកម្ម១កន្លែង បានរងការខូចខាត។
ដោយឡែក នៅតំបន់ Sumy នៃប៉ែកឦសានដូចគ្នា ការវាយប្រហាររបស់រុស្ស៉ី បានបង្កឱ្យមនុស្សម្នាក់រងរបួស និងខូចខាតអគារស្នាក់នៅ១ខ្នង។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើ គឺក្នុងថ្ងៃតែមួយដែលខាងអាជ្ញាធររុស្ស៉ី បានអះអាងថា អ៊ុយក្រែន បានបើកការវាយប្រហារដ៏ធំមួយ តាមផ្លូវអាកាសដោយប្រើប្រាស់ដ្រូនលើរុស្ស៉ី។ បើតាមការអះអាងរបស់រុស្ស៉ី យន្តហោះដ្រូនរហូតដល់ទៅ៣៣៧គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅតំបន់មួយចំនួន ក្នុងនោះរួមមាន៩១គ្រឿង នៅតំបន់មូស្គូ និង១២៦គ្រឿង នៅតំបន់ Kursk ក្បែរព្រំប្រទល់អ៊ុយក្រែន ហើយមនុស្សយ៉ាងហោច២នាក់បានស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version