Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើទីតាំងយោធាស៊ីរីនៅក្នុងខេត្តDaraa!

អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធាស៊ីរីក្នុងខេត្ត Daraa កាលពីថ្ងៃច័ន្ទ(ទី១០ខែមីនា) ដោយបន្តប្រតិបត្តិការស្ទើរតែរាល់ថ្ងៃចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី Bashar al-Assad ។
ប្រភពពីសារព័ត៌មានAnadolu Agency។

អភិបាលខេត្ត Daraa បានរាយការណ៍ពីការវាយប្រហារនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារកងពលតូចទី12 នៅទីក្រុង Izra និងកងវរសេនាតូចកាំភ្លើងធំនៃកងវរសេនាធំទី 89 ក្នុងទីក្រុង Jbab ។
ប៉ុស្តិ៍លេខ 14 របស់អ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា យន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់គោលដៅលើទីក្រុង Daraa ដោយវាយលុកទីតាំងអតីតរបបលោក Assad ។
ប៉ុស្តិ៍បាននិយាយថា “យន្តហោះរបស់យើងកំពុងវាយប្រហារភាគខាងជើង Daraa ក្នុងប្រទេសស៊ីរីឥឡូវនេះ” ដោយបញ្ជាក់ថា គោលដៅរួមមានឃ្លាំងអាវុធ ការដំឡើងរ៉ាដា រថក្រោះ និងកាំភ្លើងធំដែលពួកឧទ្ទាមប៉ុនប៉ងដណ្តើមកាន់កាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version