Update៖ អេហ្ស៊ីបនិងអាមេរិក កំពុងរកដំណោះស្រាយកសាងតំបន់ហ្គាហ្សាឡើងវិញ!

កាលពីថ្ងៃពុធ(ទី១២ខែមីនា)រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានយល់ព្រមជាមួយបេសកជននៃសេតវិមានមជ្ឈិមបូព៌ាលោក Steve Witkoff ដើម្បីបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលនៃផែនការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។

ប្រភពពីសារព័ត៌មានAnadolu Agency។

លោក Abdelatty បានជួបលោក Witkoff និងនាយកជាន់ខ្ពស់សម្រាប់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Eric Trager នៅខាងក្រៅកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងបេសកជនអាមេរិកនៅកាតានេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។
លោក Abdelatty បានគូសបញ្ជាក់ក្នុងអំឡុងពេលកិច្ចប្រជុំ “ដំណាក់កាល និងព័ត៌មានលម្អិតនៃផែនការអារ៉ាប់សម្រាប់ការកសាងឡើងវិញតំបន់ហ្គាហ្សា ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់វិសាមញ្ញនៅទីក្រុងគែរ នៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2025″។
ភាគីទាំងពីរបានយល់ព្រម “បន្តការពិគ្រោះយោបល់ និងការសម្របសម្រួលលើផែនការជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ” និងដើម្បីរក្សាទំនាក់ទំនងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីស្ដារស្ថិរភាពនៅមជ្ឈិមបូព៌ា។
បេសកជនអាមេរិកបានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *