(ភ្នំពេញ)៖ អន្ទិត ជួន កក្កដា ដែលទើបលាចាកសិក្ខាបទ(សឹក)ពីព្រះសង្ឃ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចេញវីដេអូបញ្ជាក់ថា មូលហេតុដែលលោកបានលាចាកសិក្ខាបទ ដោយអះអាងបញ្ជាក់ថា ការសឹករបស់លោក មិនមានការបង្ខិតបង្ខំនោះឡើយ។
ការចេញមកបំភ្លឺតាមរយៈវីដេអូនេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា រូបលោកសឹកនេះ ដោយសារមូលហេតុផ្សេងៗ ក្រោមការបង្ខិតបង្ខំ..!។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអន្ទិត ជួន កក្កដា ចេញមុខបញ្ជាក់ការពិតផងដែរ។
អន្ទិត ជួន កក្កដា បានចាត់ទុកថា អ្នកដែលលើកឡើងថា រូបលោកលាចាកសិក្ខាបទ ក្រោមការបង្ខិតបង្ខំ គឺខុសនឹងការពិតទាំងស្រុងហើយ៕