(កំពង់ស្ពឺ)៖ កម្លាំងអធិការនគរបាល ស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែត្រយឹងបានចុះបង្រ្កាបគ្រឿងញៀនចំនួន ០២ករណី!។
ដោយករណីទី១៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០៥នាទី នៅចំណុចភូមិទិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ឃាត់និងត្រួតពិនិត្យលើមុខសញ្ញាសង្ស័យពាក់ពន្ធបទល្មើសគ្រឿង០២នាក់មាន៖១-ឈ្មោះ ចក់ រី ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ដកហូតវត្ថុតាង
ម្សៅក្រាមពណ៍សថ្លាចំនួន១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទដៃ១គ្រឿង។
២-ឈ្មោះ អេង ស្រីនាង ភេទស្រី អាយុ៣២ ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ដកហូតវត្ថុតាង ម្សៅក្រាមពណ៍ថ្លាសចំនួន០៣កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទដៃ១ គ្រឿង ។
ករណីខាងលើ ឃាត់ខ្លួនមនុស្សសរុប២នាក់ស្រី១នាក់ ម្សៅក្រាមពណ៍ថ្លាសចំនួន៤កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទដៃចំនួន២គ្រឿង។
ករណីទី២៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៥និង២៥នាទី នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានឃាត់និងត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន១នាក់ ឈ្មោះ ឌី ឌុយ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់(ធំ១ មធ្យម២ និងតូច២) សង្ស័យជាគ្រឿងញៀនម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ គ្មានផ្លាកលេខទូរស័ព្ទដៃ១គ្រឿងសរុប២ករណី។
ឃាត់ខ្លួនមនុស្ស៣នាក់ ស្រី១នាក់ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់(ធំ១ មធ្យម២ តូច៦)សង្ស័យជាគ្រឿងញៀន
ម៉ូតូ១គ្រឿងទូរស័ព្ទដៃ៣រឿង
ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕