Update៖ ខណៈកិច្ចចរចាកំពុងដំណើរការ ឥណ្ឌាថាខ្លួនមិនសងសឹកនឹងពន្ធគយរបស់លោក ត្រាំទេ!

មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយថា ប្រទេសឥណ្ឌាមិនមានគម្រោងសងសឹកប្រឆាំងនឹងពន្ធ២៦% របស់លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសអាស៊ីមួយនេះទេ ដោយលើកឡើងពីការពិភាក្សាដែលកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ ២០២៥។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានពិនិត្យមើលឃ្លាមួយនៃបទបញ្ជាពន្ធរបស់លោក ត្រាំ ដែលផ្តល់នូវការបន្ធូរបន្ថយដែលអាចកើតមានសម្រាប់ដៃគូពាណិជ្ជកម្មដែល ចាត់វិធានការសំខាន់ៗដើម្បីដោះស្រាយពាណិជ្ជកម្មដែលមិនមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមក។
ការសម្រេចចិត្តរបស់ឥណ្ឌាមិនដាក់ពន្ធសងសឹកនេះ ធ្វើឡើងស្របពេលដែលប្រទេសផ្សេងទៀតដូចជាសហភាពអឺរ៉ុបកំពុងរៀបចំដាក់ពន្ធបន្ថែមលើទំនិញអាមេរិក។ ឥណ្ឌា និងអាមេរិកបានព្រមព្រៀងគ្នាកាលពីខែកុម្ភៈ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ ដើម្បីដោះស្រាយបញ្ហាពន្ធគយ៕

Leave a Reply

Your email address will not be published. Required fields are marked *