ឧទ្ធម្ភាគចក្រ១គ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេ Hudson ក្បែរ Manhattan កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)បណ្ដាលឱ្យស្លាប់អ្នកដំណើរ៦នាក់ នៅលើយន្តហោះនេះ បើយោងតាមមន្ត្រីបានរាយការណ៍។
ប្រភពពីសារព័ត៌មានAljazeera។
អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ ។
ដោយបន្ថែមថា អ្នកបើកយន្តហោះ និងក្រុមគ្រួសារកំពុងមកលេងពីប្រទេសអេស្ប៉ាញ មនុស្សពេញវ័យ៣នាក់ និងកុមារបីនាក់ បានជិះលើឧទ្ធម្ភាគចក្រ Bell 206 ដែលបានចាកចេញពីទីប្រជុំជន Skyport ។
លោកបានកត់សម្គាល់ថាការស៊ើបអង្កេតកំពុងបន្តរកមូលហេតុនៃការធ្លាក់យន្តហោះ។
ស្នងការប៉ូលិសក្រុងញូវយ៉កលោកស្រីJessica Tischក៏បានថ្លែងក្នុងសន្និសីទសារព័ត៌មានដែរ។
អ្នកស្រីបានបន្តថា ជនរងគ្រោះបួននាក់ត្រូវបានគេប្រកាស ថាស្លាប់នៅនឹងកន្លែងហើយពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដែលអ្នកទាំងពីរបានស្លាប់ដោយសាររបួសខ្លាំង។
វីដេអូដែលអ្នកមើលឃើញបានបង្ហាញថាឧទ្ធម្ភាគចក្របានដាច់ពីកណ្តាលអាកាសខណៈវាធ្លាក់ចូលទន្លេ។
រូបភាពព័ត៌មានបានបង្ហាញទូកស្វែងរកនិងជួយសង្គ្រោះដែលកំពុងប្រតិបត្តិការក្នុងតំបន់នោះនៅថ្ងៃពពកពណ៌ប្រផេះ៕