នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ និង ព្រះសង្ឃ ប្រមាណជាង១០០០នាក់ បានជួបជុំគ្នាក្នុងទីក្រុងអាឌឺឡែតនៃប្រទេសអូស្ត្រាលី តវ៉ាប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ។ បន្ថែមពីនេះទៀតពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ។
ជាមួយគ្នានេះដែរ បងប្អូនសហគមន៍ខ្មែរ ក៏បានថ្លែងអំណរគុណនិង ដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី DONALD TRUMP ដែលបានជួយដឹកនាំសម្របសម្រួល ដើម្បីឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព និង ស្នើដល់លោកប្រធានាធិបតី បន្តតាមដានសភាពការណ៍ នៃបទឈប់បាញ់ និង ការដោះលែងវីរះកងទ័ពកម្ពុជា ដែលកងទ័ពសៀមឈ្លានពានបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន៕