ប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម!

(ភ្នំពេញ)៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋ ដែល ជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់ និង ក្រូចឆ្មារ, នៅពេលនេះចំណង ដៃថ្មីមួយទៀត គឺផ្លូវជាតិលេខ៧១សេ ដែលចាប់ផ្តើមសាងសង់ក្នុង ដំណាក់កាលសម្តេចតេជោដឹកនាំ ក៏ត្រូវបានសាងសង់រួចរាល់ក្លាយ ជា ចំណងមរតកដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ និងកំពង់ចាម។

ផ្លូវជាតិលេខ៧១សេ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មកម្ល៉េះ តែពិធីសម្ពោធផ្លូវការទើបនឹងធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេតភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ៖
សម្តេចធិបតី បានថ្លែងថាស្ពាននិងផ្លូវលើទឹកដី ស្ទឹងត្រង់និងក្រូចឆ្មារគឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច ព្រោះជាសមិទ្ធផលភ្ជាប់និស្ស័យទឹកដីស្រុកកំណើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្តេចធិបតី សម្តែងក្តីរីករាយ និងសាទរចំពោះចំពោះពលរដ្ឋនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលទទួលបានសមិទ្ធផលថ្មី។
សម្តេចធិបតី ណែនាំឱ្យដាក់ភ្លើងចរាចរណ៍ និងអំពូលភ្លើងនៅគល់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។
សម្តេចធិបតី បានថ្លែងថាដរាបណាគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនៅតែបន្តកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ។
សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀត មកកាន់តំបន់នេះ និងជួយផ្តល់ការងារជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិ៧១សេ ក៏បានជួយសម្រួលការធ្វើដំណើរ និងទាក់ទាញវិស័យទេសចរណ៍ផងដែរ។
សម្តេចធិបតី បានថ្លែងថាមិត្តចិនជាមិត្តមិនអាចខ្វះបានរបស់កម្ពុជា ដែលបានរួមចំណែកជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសប្រព័ន្ធគមនាគមន៍ផ្លូវ និងស្ពាន។
សម្តេចធិបតី បានឱ្យដឹងថាចិនបានជួយសង់ផ្លូវនិងស្ពាននៅកម្ពុជាគិតជាប្រាក់ប្រមាណ៣ពាន់លានដុល្លារ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា។
សម្តេចធិបតី បានថ្លែងថាចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ និងស្ពាន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន បង្ហាញច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា- ចិន។
សម្តេចធិបតី បានថ្លែងថាកម្ពុជានិងចិននៅតែជាមិត្តល្អ នៅតែជាមិត្តដែលគោរពសិទ្ធិនិងអធិបតេយ្យជាតិនៃប្រទេសទាំងពីរទៅវិញទៅមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនខ្វល់គេអត្ថាធិប្បាយយ៉ាងណានោះឡើយ សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងចិន ប៉ុន្តែតាមរយៈសមិទ្ធផល និងការផ្លាស់ប្តូរមេដឹកនាំប្រទេសទាំងពីរ គឺបង្ហាញច្បាស់នូវទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចធិបតី បានថ្លែងថាសមិទ្ធផលរបស់ជាតិគឺជាសមិទ្ធផលកើតចេញពីក្រសួងស្ថាប័ន ឃុំស្រុក និងសហគមន៍នីមួយៗ ជាពិសេសពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំថ្មីរាជរដ្ឋា ភិបាល នឹងបន្តប្រឹងប្រែងកសាងប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតី បានថ្លែងថា នៅចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះ ស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងថារយៈពេល៤០ឆ្នាំ មក នេះ រាជរដ្ឋាភិបាលបានបង្រឹងប្រែងកសាងប្រទេស និងពង្រាយផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ មិនមែនប្រមូលផលពីប្រជាពលរដ្ឋនោះទេ។
សម្តេចធិបតី ថ្លែងកោតសរសើរ និងវាយ តម្លៃ ខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបាន ខិត ខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកប ដោយឆន្ទៈមោះមុត ដោយសម្រេចបាននូវសមិទ្ធផល ផ្លូវ-ស្ពាន ជា ច្រើននាពេលកន្លងមក ជាពិសេសក្នុងរយៈពេលជាង ១ឆ្នាំ នៃដើម អាណត្តិទី៧នេះ រួមទាំងបានកំណត់នូវចក្ខុវិស័យ ច្បាស់ លាស់ ក្នុង ការ លើកកម្ពស់ការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជី ស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យ មានគុណភាព, សុវត្ថិភាព, ចីរភាព, ភាពធន់ និង បរិយាបន្ន ស្របតាមកម្ម វិធី នយោ បាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាល។

សម្តេចធិបតី ស្នើដល់ក្រសួងសាធារ ណ ការ និងដឹកជញ្ជូន បន្តជំរុញការសិក្សា និងរៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្តាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជាផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាង តំបន់ ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និងតំបន់សមុទ្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាបន្ថែមក្នុងការកសាងផ្លូវដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ច។
សម្តេចធិបតី បានថ្លែងថារាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវធ្វើដំណើរត្រង់ពីរវាងក្រចេះ និងត្បូងឃ្មុំ និងផ្លូវតភ្ជាប់ពីរតនគិរី មណ្ឌលគិរី ឆ្ពោះមករាជរដ្ឋាភ្នំពេញ ឱ្យកាន់តែជិត។
សម្តេចធិបតី បានថ្លែងថាសម្តេចទើបសម្រេចសម្របសម្រួលដីប្រមាណ ៦ពាន់ហិកតានៅខេត្តស្ទឹងត្រែង ឱ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផ្នែកសកិ-ឧស្សាហកម្ម។
សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់បន្តចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកទាំង អស់ គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ ការដឹក ជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេក ទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *