(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការលើកលែងទោស លោក សម សេរី អតីតមេដឹកនាំចលនាក្បាលខ្លា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះបានវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ លោក សម សេរី ធ្វើដំណើរពីប្រទេសដាណឺម៉ាកតាមយន្តហោះ ហើយចចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន៦ករណី។ បន្ទាប់ពីទទួលបានការលើកលែងទោសលោក សម សេរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ដែលបានសណ្តោសប្រោសប្រណីដល់រូបលោកផងដែរ៕