ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនៅឆ្នាំ២០២៥!

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងបានរៀបចំពិធីបើកព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចការងារអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ  រៀបចំពីធីប្រារព្ធនេះឡើងនៅបរិវេណសួនច្បារសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕

Leave a Reply

Your email address will not be published. Required fields are marked *