Update៖ លោក ត្រាំថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត!

កាលពីថ្ងៃសុក្រ(ទី១១ ខែមេសា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត។

លោកថ្លែងបែបនេះ មុនកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏សំខាន់មួយ នាចុងសប្តាហ៍នេះ រវាងប្រទេសទាំងពីរ ស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
ប្រភពពីសារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយដូច្នេះថា ខ្ញុំចង់ឱ្យអ៊ីរ៉ង់ក្លាយជាប្រទេសអច្ឆរិយអស្ចារ្យមួយ និងពោរពេញដោយភាពរីករាយ។
ប៉ុន្តែដាច់ខាតពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ ។
ខណៈនៅថ្ងៃសៅរ៍នេះបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff នឹងត្រូវបើកកិច្ចពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅឯប្រទេសអូម៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *